ប្រធាន គ.ជ.ប៖ ទឹកខ្មៅជ្រលក់ម្រាមដៃ សម្រាប់ការពារ កុំឲ្យមានការលួចបន្លំ បោះឆ្នោតពីរដង

DAP ៖ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានលើកឡើងថា ទឹកខ្មៅជ្រលក់ម្រាមដៃ ដែលប្រើប្រាស់ក្នុងពេល បោះឆ្នោតលក្រុមប្រឹក្សាឃុំ-សង្កាត់នោះ ដើម្បីការពារ កុំឲ្យមានការលួចបន្លំ បោះឆ្នោតពីរដង ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញ និងសាកល្បងទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៧ ឧសភានេះ លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា ពេលទឹកថ្នាំពណ៌ខ្មៅ មកដល់កម្ពុជាហើយ នឹងយកទឹកថ្នាំនេះ ទៅមន្ទីរពិសោធន៍ ដើម្បីធ្វើការពិសោធន៍ ពីគុណភាពទឹកថ្នាំ ថាតើមានគុណភាព ដូចមាននៅក្នុង លិខិតស្នាមដែរឬទេ ? លោកបន្តថា បើសិនជាក្នុងករណី យកទៅពិសោធន៍ហើយ ទឹកខ្មៅជ្រលក់ម្រាមដៃ គ្មានគុណភាពដូចមានចែង នៅក្នុងក្រដាស នោះទេ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ។ ប្រធាន គ.ជ.ប បញ្ជាក់ថា “វិធានការ … Continue reading ប្រធាន គ.ជ.ប៖ ទឹកខ្មៅជ្រលក់ម្រាមដៃ សម្រាប់ការពារ កុំឲ្យមានការលួចបន្លំ បោះឆ្នោតពីរដង